| ប៉ាម៉ាក់គាត់តែងប្រាប់ខ្ញុំថា | ឱ្យខំធ្វើការសន្សំប្រាក់ | |
| រកបានហើយត្រូវចេះទុកដាក់ | ព្រោះអំណាចប្រាក់ជួយយើងបាន | ។ |
| កូនអើយបើយើងរកប្រាក់គ្មាន | អ្នកផងបំពានលើខ្លួនប្រាណ | |
| គេមើលថោកកូនដូចតិរច្ឆាន | កូនគង់តែបានជួបក្តីទុក្ខ | ។ |
| ប៉ាម៉ាក់មិនចង់បានអ្វីទេ | ចង់ឃើញមាសមេបានក្តីសុខ | |
| មុនគ្រាខ្លួនផុតកម្មអស់ទុក្ខ | ពីនេះទៅមុខគ្មានម៉ាក់ប៉ា | ។ |
| ពេលម៉ាក់ប៉ាស្លាប់ចាកកូនទៅ | សូមកូនមាសពៅចុងរក្សា | |
| តាំងខ្លួនឱ្យខ្ជាប់ក្នុងធម៌អាថ៌ | ព្រមទាំងរក្សាប្រទេសផង | ។ |
| | | |
| ដោយៈ ឈន់ សុទ្ធិពង្ស | | |
Thursday, April 10, 2008
បណ្តាំចុងក្រោយរបស់មាតាបិតា
Subscribe to:
Post Comments (Atom)
0 មតិយោបល់-comments:
Post a Comment